Pages

Welcome to my book blog!

Wednesday, January 20, 2016

The Best Way To Download Torrent Files As Direct Links

 Now as the technology is developed faster and faster, you can find your answer/solution on the internet because it contains uncountable data, article, software, ebook, etc. 
 So i think, in present, all people need all of these to make their lives much more easy. If people use the internet, So what they need is Software or App to install into their own devices to use. But for some of them are paid to be able to use. So what will you do if like that?
 The one solution is Torrent Websites, Which provide us for free such as app, software or anything. Even though it free but there is a problem with downloading it, as a result, you can the torrent downloader like utorrent, bittorrent or anything else. But you know, I am so bored with its speed, it takes me a lot of time to be downloaded completely due to it shit speed. Because of that reason, I tried to find the websites which allow us to download the files directly. I searched and searched, and registered into the websites, but it gave me a bit of space to store my files(up to 1GB). YOu see it is nit enough, so i decided to search the other website. Finally, I have the one website, which is the best, it give me 2GB and unlimited speed. You know what is this Web?
 It's called www.seedr.cc, it's free and fun. As you can upgrade your space with a little payment "Spend less, Get much more".... 
this is the upgrade plan:

1. Seedr Pro

$ 9 95 / mo
2 Months Free On Yearly Subscription
  • 100GB Storage
  • Unlimited Bandwidth *
  • HD Streaming
  • 5 Torrent Slots
  • Private Torrents Support
  • 2:1 Seed Ratio or 24h

2. Seedr Master

High Capacity
Cloud Storage
$ 14 95 / mo
2 Months Free On Yearly Subscription
  • 250GB Storage
  • Unlimited Bandwidth *
  • HD Streaming
  • Unlimited Torrent Slots
  • Private Torrents Support
  • 5:1 Seed Ratio or 5 days
  • Manually Add Peers/Trackers
  • WebDAV Access
What are you waiting for, register now . Click Here
Why do you ban yourself from get much more easier to download this??????? Click Here

Monday, November 16, 2015

ប្រវត្តិ កាំងហ្កេចអ៊ាវ ហៅឌុច

ដោយសេង​ ឌីណា

នៅក្នុងចំណោមអតីតមេដឹកនាំខ្មែរក្រហម ដែល ​ត្រូវ​បាន​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ធ្វើ​ការ​ចោទប្រកាន់ និង​ឃុំ​ខ្លួន ឌុច គឺ​ជា​មនុស្ស​ទីមួយ ដែល​ត្រូវ​បាន​តុលាការ​សម្រេច​ផ្តន្ទាទោស ពី​បទឧក្រិដ្ឋ​ក្នុង​សម័យ​ខ្មែរ​ក្រហម។ ថ្វីដ្បិត​តែ ឌុច មិនមែន​ជា​មេដឹកនាំ​ជាន់ខ្ពស់ ក្នុង​របប​កម្ពុជា​ប្រជាធិបតេយ្យ ក៏ប៉ុន្តែ ឌុច ជា​មេគុក​ទួលស្លែង ជាប់ពាក់ព័ន្ធ​នឹង​ការធ្វើ​ទារុណកម្ម និង​សម្លាប់​មនុស្ស​​​ជាង ១ម៉ឺន ២ពាន់នាក់។ តើ ឌុច ជា​នរណា?
ឌុច មានឈ្មោះដើមថា កាំង ហ្កេចអ៊ាវ កើត​នៅ​ថ្ងៃ​ទី​១៧ ខែ​វិច្ឆិកា ឆ្នាំ​១៩៤២ នៅ​ភូមិ​ពៅវើយ ឃុំ​ពាម​បាង ​ស្រុកស្ទោង ខេត្ត​កំពង់ធំ។ កាំង ហ្កេចអ៊ាវ ជា​កូន​កាត់​ចិន មាន​បង​ប្អូន​បង្កើត ៥នាក់ នៅ​ក្នុង​ត្រកូល​​ជា​កសិករ​ក្រីក្រ។
ការសិក្សា និង​អាជីព​ជា​គ្រូ​បង្រៀន
ក្រោយ​ពី​ប្រឡង​ជាប់​បាក់អង នៅ​កំពង់ធំ កាំង ហ្កេចអ៊ាវ បាន​មក​រៀន​នៅ​វិទ្យាល័យ​ដ៏​ល្បីល្បាញ​មួយ ក្នុង​ក្រុង​ភ្នំពេញ គឺ​វិទ្យាល័យ​​ព្រះស៊ីសុវត្ថិ ហើយ​​បាន​ស្នាក់នៅ​វត្ត​ឧណ្ណាឡោម។
នៅ​ឆ្នាំ​១៩៦៤ កាំង ហ្កេចអ៊ាវ បាន​ប្រឡង​ជាប់​បាក់ឌុប​ ដោយ​​ជាប់​ជា​សិស្ស​ឆ្នើម​ទូទាំង​ប្រទេស​ផ្នែក​គណិតវិទ្យា។ បន្ទាប់​មក កាំង ហ្កេចអ៊ាវ បាន​ទៅ​ចូល​រៀន​នៅ​វិទ្យាស្ថាន​គរុកោសល្យ នៅ​ជិត​វិមាន​ឯករាជ្យ។
នៅឆ្នាំ១៩៦៥ កាំង ហ្កេចអ៊ាវ បាន​ចេញ​ទៅ​ធ្វើ​គ្រូ​បង្រៀន​ផ្នែក​គណិតវិទ្យា រូបវិទ្យា និង​គីមីវិទ្យា ​នៅ​វិទ្យាល័យ​ស្គន់ ខេត្ត​កំពង់ធំ។ ​អ្នក​ដែល​ធ្លាប់​រៀន​ជា​មួយ កាំង ហ្កេចអ៊ាវ បាន​ឲ្យ​ដឹង​ថា កាំង ហ្កេចអ៊ាវ គឺ​ជា​គ្រូ​ម្នាក់​ដែល​មាន​ចរិត​ស្លូតបូត រាក់ទាក់ មិន​ចេះ​វាយឫក និង​ស្និទ្ធស្នាល​ជាមួយ​សិស្ស ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​សិស្ស​ស្រលាញ់​ ចូលចិត្ត​គ្រប់ៗ​គ្នា។
ការចូល​បក្ស​កុម្មុយនិស្ត
ពេល​​ស្នាក់នៅ​​រៀន​​ក្នុង​ក្រុង​​​ភ្នំពេញ កាំង ហ្កេចអ៊ាវ ដែល​ជា​កូន​ចៅ​កសិករ​ក្រីក្រ បាន​មើល​ឃើញ​ពី​គម្លាត​យ៉ាង​ឆ្ងាយ​​​រវាង​​អ្នកក្រ និង​អ្នកមាន​។ ពេល​នោះ​ហើយ ដែល កាំង ហ្កេចអ៊ាវ ចាប់​ផ្តើម​មាន​គំនិត​ស្អប់​ខ្ពើម​វណ្ណៈសក្តិភូមិ ហើយ​ស្រឡាញ់​ចូលចិត្ត​គំនិត​​កុម្មុយនិស្ត។
ម្យ៉ាងទៀត កាលពីពេល​​កំពុង​រៀន​នៅ​វិទ្យា​ស្ថាន​គរុកោសល្យ កាំង ហ្កេចអ៊ាវ បាន​ស្គាល់​ជនកុម្មុយនិស្ត​ដ៏​សំខាន់​ម្នាក់ គឺ សុន សេន ដែល​ពេល​នោះ​ជា​នាយក​វិទ្យាស្ថាន ហើយ​ដែល​ក្រោយ​មក​បាន​ក្លាយ​ជា​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ជាតិ​នៃ​របប​​ ខ្មែរក្រហម​។
នៅឆ្នាំ១៩៦៧ នៅ​ពេល​ធ្វើ​ជា​គ្រូ​បង្រៀន​នៅ​កំពង់​ធំ កាំង ហ្កេចអ៊ាវ ក៏បាន​ចូល​ជា​សមាជិក​បក្ស​កុម្មុយនិស្ត​កម្ពុជា ហើយ​បាន​ស្គាល់​ ទង់ សេងហឿន ដែល​​ក្រោយ​មក​បាន​​ក្លាយ​ទៅ​ជា​ជំនួយការ​របស់​ ឌុច នៅ​​គុក​ទួល​ស្លែង។
នៅ​ឆ្នាំ​ដដែល​នោះ កាំង ហ្កេចអ៊ាវ ត្រូវបាន​ប៉ូលិស​នៃ​រដ្ឋាភិបាល​សង្គមរាស្រ្ត​និយម​​ចាប់​ខ្លួន យក​ទៅ​ដាក់​គុក​ព្រៃស នៅ​ភ្នំពេញ។ នៅ​​ក្នុង​គុក កាំង ហ្កេចអ៊ាវ បាន​ជួប​ជាមួយ ម៉ម ណៃ ហៅ ចាន់ ដែល​ក្រោយ​មក​បាន​ក្លាយ​ទៅ​ជា​អនុប្រធាន​របស់​ ឌុច នៅ​គុក​ទួលស្លែង។
នៅឆ្នាំ​​១៩៧០ ក្រោយ​ពី​ត្រូវ​បាន​គេ​ដោះលែង​ពី​ពន្ធនាគារ កាំង ហ្កេចអ៊ាវ ​បាន​រត់​ទៅ​ចូល​រួម​តស៊ូ​ជាមួយ​ខ្មែរ​ក្រហម នៅ​ក្នុង​ព្រៃ ស្ថិត​នៅ​តាម​បណ្តោយ​ជួរ​ភ្នំក្រវ៉ាញ។ កាំង ហ្កេចអ៊ាវ បាន​ចាប់​ផ្តើម​ប្រើ​ឈ្មោះ​បដិវត្តន៍​ថា ឌុច ហើយ​ត្រូវ​បាន វ៉ន វ៉េត តែង​តាំង​ឲ្យ​ធ្វើ​ជា​មេគុក ដែល​មាន​លេខ​សម្ងាត់​ថា ម១៣ ស្ថិត​នៅ​ឃុំ​អមលាំង ខេត្ត​កំពង់ស្ពឺ។ ក្រោយ​មក ឌុច បាន​បង្កើត​គុក​មួយ​ទៀត ដែល​មាន​លេខ​សម្ងាត់​ថា ម៩៩ ស្ថិត​នៅ​ជើង​ភ្នំ​ឱរ៉ាល់។
បើទោះជាពេលនោះ ពួក​ខ្មែរ​ក្រហម​នៅ​មិន​ទាន់​ឡើង​កាន់​អំណាច​ក៏​ដោយ តែ​គុក​ដែល ឌុច កាន់កាប់ មានទីតាំង​​ស្ថិត​នៅ​ក្នុង​តំបន់​រំដោះ ដូច​នេះ​ស្ថិត​នៅ​ក្រោម​អំណាច​ខ្មែរ​ក្រហម​ពេញ​ទី។ មាន​អ្នក​ទោស​រាប់​ម៉ឺន​នាក់​បាន​ជាប់​នៅ​គុក​ទាំង​ពីរ​ខាង​លើ​នេះ។ គឺ​ចាប់​ពេល​នោះ​ហើយ​ដែល ឌុច បាន​ចាប់​ផ្តើម​ដក​ពិសោធន៍​របៀប​ធ្វើ​ទារុណកម្ម​សួរ​ចម្លើយ​អ្នក​ទោស។
ក្នុងពេលនៅតស៊ូ​ក្នុង​ព្រៃ ឌុច បាន​រៀបការ​ជាមួយ​នឹង ឈឹម សុផល ហៅ រ៉ុម ដែល​រស់​នៅ​ក្នុង​ភូមិ​​មួយ ក្បែរ​កន្លែង ឌុច ធ្វើការ។
នៅ​ក្រោម​របប​កម្ពុជា​ប្រជាធិបតេយ្យ
ក្រោយពេលដែលខ្មែរក្រហម​បាន​ឡើង​កាន់​អំណាច នៅ​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​១៩៧៥ ឌុច ត្រូវ​បាន​តែងតាំង​ឲ្យ​ធ្វើ​ជា​ប្រធាន​មន្ទីរ​សន្តិសុខ ស២១ ហៅ គុក​ទួល​ស្លែង នៅ​ក្រុង​ភ្នំពេញ។
យោងតាមឯកសារ​នៅ​គុក​ទួល​ស្លែង ដែល​បច្ចុប្បន្ន​រក្សា​ទុក​ដោយ​ មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ថ្នាក់​លើ​របស់ ឌុច គឺ សុន សេន ហៅ ខៀវ អតីត​គ្រូ​បង្រៀន​របស់ ឌុច ​នៅ​វិទ្យាស្ថាន​គរុកោសល្យ និង នួន ជា ហៅ បងនួន អនុលេខា​បក្ស​កុម្មុយនិស្ត​កម្ពុជា។ នៅ​ក្នុង​ឯកសារ​ទាំង​នេះ គេ​ឃើញ​មាន​ហត្ថលេខា​របស់ ឌុច លើ​កំណត់​ហេតុ​បញ្ជូន​ទៅ​ថ្នាក់​លើ និង​ចំណារ​របស់ ឌុច បញ្ជា​ឲ្យ​អ្នក​នៅ​ក្រោម​បង្គាប់ ធ្វើ​ទារុណកម្ម និង​សម្លាប់​អ្នក​ទោស​ជា​ដើម។
នៅចន្លោះឆ្នាំ១៩៧៨ ដល់​ដើម​ឆ្នាំ​១៩៧៩ គឺ​ជា​រយៈពេល​ដែល​ខ្មែរ​ក្រហម​បង្កើន​ប្រតិបត្តិការ​បោស​សំអាត​ផ្ទៃ​ក្នុង​ បក្ស​ខ្លាំង​ក្លា​ជាង​គេ។ ក្នុង​ពេល​នោះ​ មន្រ្តី​កម្មាភិបាល​ខ្មែរ​ក្រហម​យ៉ាង​ច្រើន​​ត្រូវ​បាន​ចាប់​បញ្ជូន​ទៅ​ឲ្យ ឌុច ធ្វើ​ទារុណកម្ម​សួរចម្លើយ​នៅ​គុក​ទួលស្លែង។ ឌុច បាន​​រៀប​ចំ​​ចង​ក្រង​ឯកសារ​ជា​ច្រើន​ស្តីពី​ប្រវត្តិរូប និង​ចម្លើយ​សារភាព​របស់​អ្នក​ទោស។ គឺ​ឯកសារ​ទាំង​នេះ​ហើយ ដែល​បាន​ក្លាយ​ទៅ​ជា​ភស្តុតាង​យ៉ាង​សំខាន់ ក្នុង​ការ​ស៊ើប​អង្កេត​របស់​តុលាការ​ ខ្មែរ​ក្រហម។
ក្រោយ​ការដួលរលំ​នៃ​របប​ខ្មែរ​ក្រហម
នៅព្រឹកថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ឌុច ស្ថិត​ក្នុង​ចំណោម​មន្រ្តី​កម្មាភិបាល​ខ្មែរ​ក្រហម​ចុង​ក្រោយ​គេ​បង្អស់ ដែល​បាន​រត់​ចេញ​ពី​ភ្នំពេញ។ ឌុច បាន​ទៅ​ដល់​ប្រទេស​ថៃ​នៅ​អំឡុង​ខែ​ឧសភា ឆ្នាំ​១៩៧៩។ នៅ​ក្នុង​អំឡុង​ពេល​នោះ មិន​សូវ​មាន​ព័ត៌មាន​ច្បាស់លាស់​សរសេរ​ពី​ជីវិត​របស់ ឌុច នោះ​ទេ។ នៅ​ក្នុង​ឯកសារ​ខ្លះ ដូចជា សៀវភៅ​របស់​លោក Nic Danlop ដែល​មាន​ចំណងជើង​ថា “The Lost Executioner” ឬ ពេជ្ឈឃាត​បាត់​ខ្លួន បាន​សរសេរ​ថា ឌុច បាន​ទៅ​នៅ​ជួបជុំ​គ្រួសារ​របស់​គាត់​នៅ​ក្នុង​ព្រៃ ស្ថិត​ក្នុង​ស្រុក​សំឡូត។ ឌុច ត្រូវ​បាន បង​ទីពីរ នួន ជា ដក​តំណែង​ក្នុង​ហេតុផល​​ថា ឌុច មិន​បាន​កម្ទេច​ឯកសារ​នៅ​គុក​ទួល​ស្លែង​ឲ្យ​អស់​មុន​នឹង​រត់​ចេញ​ពី​​ ភ្នំពេញ។ ក្រោយ​មក ឌុច បាន​ទៅ​ធ្វើ​ជា​គ្រូ​បង្រៀន​ភាសា​អង់គ្លេស និង​គណិតវិទ្យា​ នៅ​សាលា​រៀន​មួយ ក្នុង​ជំរំ​ជន​ភៀស​ខ្លួន​ស្ថិត​ក្នុង​ទឹក​ដី​ថៃ។
នៅឆ្នាំ១៩៨៦ ឌុច ត្រូវ​បាន​មេដឹកនាំ​ខ្មែរ​ក្រហម​បញ្ជូន​ឲ្យ​ទៅ​ធ្វើ​ជា​គ្រូ​បង្រៀន​ ភាសាខ្មែរ ​នៅ​វិទ្យាស្ថាន​ភាសា​បរទេស​ក្រុង​ប៉េកាំង ប្រទេស​ចិន។ មួយ​ឆ្នាំ​ក្រោយ​មក ឌុច បាន​វិល​ត្រឡប់​មក​ប្រទេស​ថៃ​វិញ ហើយ​បាន​ដូរ​ឈ្មោះ​ទៅ​ជា ហង្ស ពិន វិញ។ ឌុច បាន​ទៅ​បម្រើ​ការ​នៅ​ការិយាល័យ​របស់ ប៉ុល ពត ដែល​ស្ថិត​នៅ​ក្នុង​ជំរំ​៥០៥។
ក្រោយ​កិច្ចព្រមព្រៀង​សន្តិភាព​ ក្រុង​ប៉ារីស ២៣ តុលា ១៩៩១ ឌុច បាន​នាំ​គ្រួសារ​ទៅ​រស់​នៅ​ភូមិ​ផ្គាំ ស្រុក​ស្វាយ​ចេក ខេត្ត​បន្ទាយ​មាន​ជ័យ។ ឌុច បាន​វិល​ត្រឡប់​ទៅ​ប្រកប​របរ​ជា​គ្រូ​បង្រៀន​វិញ។ នៅ​ឆ្នាំ​១៩៩៥ ក្រោយ​ពី រ៉ុម ជា​ប្រពន្ធ​បាន​ស្លាប់​ដោយ​សង្រ្គាម ឌុច បាន​សុំ​ផ្លាស់​ទៅ​បង្រៀន​នៅ​អនុវិទ្យាល័យ​ស្វាយ​ចេក​វិញ។ គឺ​នៅ​ពេល​នោះ​ហើយ ដែល ឌុច បាន​ថ្វាយ​ខ្លួន​ជឿ​ព្រះ​យេស៊ូវ ហើយ​ទទួល​ពិធី​ជ្រមុជ​ទឹក។ បន្ទាប់​មក ឌុច បាន​ក្លាយ​ទៅ​ជា​គ្រូ​គង្វាល​ជំនួយ នៅ​ក្នុង​​ព្រះវិហារ​មួយ​ឈ្មោះ Golden Western Cambodian Christian Church។
នៅឆ្នាំ១៩៩៧ ក្រោយ​ពី​មាន​ការ​បែក​បាក់​នៅ​ក្នុង​ចំណោម​ជួរ​ថ្នាក់​ដឹក​នាំ​ខ្មែរ​ក្រហម ឌុច បាន​រត់​ចេញ​ពី​ស្វាយ​ចេក ទៅ​កាន់​ប្រទេស​ថៃ។ ឌុច បាន​បម្រើ​ការ​ក្នុង​អង្គការ​មនុស្សធម៌​ផ្នែក​សុខាភិបាល​មួយ នៅ​ក្នុង​ជំរំ Ban Ma Muang។ រហូត​ដល់​ឆ្នាំ​១៩៩៨ ទើប ឌុច ត្រឡប់​មក​ប្រទេស​កម្ពុជា​វិញ ប៉ុន្តែ​ ដោយ​ខ្លាច​គេ​ស្គាល់​អត្តសញ្ញាណ​របស់​ខ្លួន​ថា​ជាអតីត​មេ​គុក​ទួល​ស្លែង ឌុច មិន​បាន​ត្រឡប់​ទៅ​ស្រុក​ស្វាយ​ចេក​វិញ​ទេ។ ឌុច បាន​ទៅ​ធ្វើ​ការ​ឲ្យ​អង្គការ​គ្រីស្ទាន​មួយ ឈ្មោះ World Vision នៅ​ស្រុក​រតនមណ្ឌល ខេត្ត​បាត់​ដំបង។
ការ​ចាប់​ខ្លួន
នៅឆ្នាំ១៩៩៩ អ្នកកាសែត​បរទេស​ពីរ​រូប គឺ Nate Thayer និង Nic Dunlop បាន​ទៅ​ជួប​សម្ភាស​ជាមួយ ឌុច។ ក្រោយ​ពី​បទសម្ភាសន៍​នេះ​ត្រូវ​បាន​ចុះ​ផ្សាយ​នៅ​ក្នុង​​ទស្សនាវដ្តី​ សេដ្ឋកិច្ច​ចុង​បូព៌ា (ឬ​តាម​ភាសា​អង់គ្លេស​ថា Far Eastern Economic Review) ឌុច​ ក៏​បាន​ចូល​សារភាព ប្រគល់​​ខ្លួន​ឲ្យ​អាជ្ញាធរ​រដ្ឋាភិបាល​កម្ពុជា​។ ចាប់​ពី​ពេល​នោះ​មក ឌុច ត្រូវ​បាន​គេ​ចាប់​ឃុំ​ខ្លួន​នៅ​ក្នុង​មន្ទីរ​ឃុំ​ខ្លួន​នៃ​តុលាការ​យោធា ក្នុង​ក្រុង​ភ្នំពេញ។
នៅថ្ងៃទី៣១ កក្កដា ឆ្នាំ២០០៧ ឌុច ត្រូវ​បាន​ផ្ទេរ​ពី​មន្ទីរ​ឃុំឃាំង​នៃ​តុលាការ​យោធា ទៅ​ឲ្យ​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ ទទួល​បន្ទុក​ជំនុំ​ជម្រះ​អតីត​មេដឹកនាំ​ខ្មែរ​ក្រហម​វិញ។ ឌុច ត្រូវ​បាន​តុលាការ​ពិសេស​ធ្វើ​ការ​ចោទ​ប្រកាន់​ជា​ផ្លូវ​ការ​ពី​បទ​ ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ។ ថ្វី​ដ្បិត​តែ ឌុច មិន​មែន​ជា​អតីត​មេដឹកនាំ​ជាន់​ខ្ពស់​នៃ​របប​កម្ពុជា​ប្រជាធិបតេយ្យ ប៉ុន្តែ ក្នុង​ឋានៈ​ជា​ប្រធាន​គុក​ទួល​ស្លែង ដែល​ជា​កន្លែង​ធ្វើ​ទារុណកម្ម និង​សម្លាប់​មនុស្ស​យ៉ាង​ច្រើន​សន្ធឹកសន្ធាប់​នោះ ឌុច ត្រូវ​បាន​ចាត់​បញ្ជូល​ក្នុង​ចំណោម​ “អ្នក​ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត ចំពោះ​ឧក្រិដ្ឋកម្ម នៅ​ក្នុង​របប​ខ្មែរ​ក្រហម" ដូច​ដែល​មាន​ចែង​នៅ​ក្នុង​មាត្រា១ នៃ​ច្បាប់​ស្តី​ពី​ការ​បង្កើត​អង្គ​ជំនុំ​ជម្រះ​វិសាមញ្ញ។
ឌុច សារភាពកំហុស តុលាការ​សម្រាល​ទោស​​ត្រឹម​ជាប់​គុក ៣៥​ឆ្នាំ
នៅ​ថ្ងៃ​ទី២៦ កក្កដា ២០១០ អង្គជំនុំជម្រះ​វិសាមញ្ញ ទទួល​បន្ទុក​ជំនុំជម្រះ​មេដឹកនាំ​ខ្មែរក្រហម​បាន​ប្រកាស​សាលក្រម សម្រេច​ឲ្យ​ កាំង ហ្កេចអាវ ហៅ ឌុច ជាប់​ពិរុទ្ធ​ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ និង​ការ​បំពារបំពាន​យ៉ាងធ្ងន់ធ្ងរលើ​អនុសញ្ញា​ទីក្រុង​ហ្សឺណែវ ឆ្នាំ​១៩៤៩។ ក៏ប៉ុន្តែ ដោយ​ ឌុច បាន​សារភាព​កំហុស និង​បាន​សហការ​ជាមួយ​តុលាការ ចៅក្រម​​បាន​សម្រេច​ផ្តន្ទាទោស ឌុច ឲ្យ​ជាប់​ពន្ធនាគារ​តែ ៣៥​ឆ្នាំ​ប៉ុណ្ណោះ។
ពី​រយៈពេល ៣៥​ឆ្នាំ​នេះ ត្រូវ​កាត់​បន្ថយ ៥​ឆ្នាំ បន្ថែម​ទៀត ដោយ​តុលាការ​យល់​ឃើញ​ថា ការ​ឃុំខ្លួន​ឌុច នៅ​ក្នុង​តុលាការ​យោធា​កម្ពុជា ពី​ឆ្នាំ​១៩៩៩ គឺ​ជា​ការ​ឃុំខ្លួន​ខុស​នីតិវិធី។ ទី​បញ្ចប់ ទោសរបស់ ឌុច នៅ​សល់​តែ ៣០​ឆ្នាំ​ប៉ុណ្ណោះ ដោយ​គិត​ចាប់​ពី​ថ្ងៃ​ចាប់​ខ្លួន ពោល​គឺ​ពី​ឆ្នាំ​១៩៩៩មក។
បើ​រាប់​ពី​ថ្ងៃ​ប្រកាស​សាលក្រម ឌុច នឹង​ត្រូវ​ជាប់​ពន្ធនាគារ​រយៈពេល​តែ​ជាង ១៨​ឆ្នាំ​ទៀត​ប៉ុណ្ណោះ។ ដល់​ពេល​ផុត​​ទោស ឌុច នឹង​មាន​អាយុ​ ៨៦​ឆ្នាំ។ ប្រសិន​បើ​ ឌុច អាច​នៅ​រស់​លើស​ពី ៨៦​ឆ្នាំ ឌុច​ នឹង​អាច​ដើរចេញ​ពី​គុក​​ ហើយ​អាច​រស់នៅ​ដោយ​មានសេរីភាព​វិញ​បាន។
ហេតុ​នេះ​ហើយ​បាន​ជា​ជនរងគ្រោះ​បាន​នាំគ្នា​សម្តែងការ​មិនពេញ​ចិត្ត​ ចំពោះ​ការ​សម្រេច​ទោស​នេះ។ នៅ​ក្រោយ​ពេល​ប្រកាស​សាលក្រម​ ឌុច ភ្លាម លោក​ ជុំ ម៉ី អតីត​អ្នកទោស​គុក​ទួលស្លែង​​បាន​ផ្ទុះកំហឹង​យ៉ាងខ្លាំង​ចំពោះ​​ការសម្រេច​ ទោស​លើ​ ឌុច។ លោក ជុំ ម៉ី ទាមទារ​ឲ្យ​តុលាការ​កាត់ទោស​ឲ្យ ឌុច ជាប់គុក​អស់មួយជីវិត​គាត់​សុខចិត្ត។
ដើម្បី​ជំទាស់​នឹង​ការ​សម្រេច​ទោស​​លើ ឌុច ដោយ​សាលាដំបូង សហព្រះរាជអាជ្ញា ព្រមទាំង​ដើមបណ្តឹង​រដ្ឋប្បវេណី ក៏​បាន​ដាក់ពាក្យ​បណ្តឹងសាទុក្ខ​ទៅកាន់​តុលាការ​កំពូល​ជា​បន្តទៀត។ ក្រោយ​ពី​បាន​បើក​សវនាការ​ជំនុំជម្រះ កាលពី​ចុងខែ​មីនា ឆ្នាំ​២០១១ តុលាការ​កំពូល​​គ្រោង​នឹង​ប្រកាស​សាលក្រម​លើ​បណ្តឹងសាទុក្ខ​​លើ​សំណុំរឿង ឌុច នៅ​មុន​ដំណាច់​ឆ្នាំ។ សេចក្តី​សម្រេច​របស់​តុលាការ​កំពូល​នេះ គឺ​ជា​សេចក្តី​សម្រេច​បិទផ្លូវតវ៉ា។
ក៏ប៉ុន្តែ លោក វ៉ាន់ ណាត អតីត​អ្នកទោស​មួយរូប ដែល​ធ្លាប់​ជាប់ឃុំ​​ក្នុង​គុក​ទួលស្លែង ប្រាកដ​ជា​មិន​បាន​ស្តាប់​​ការ​​សម្រេច​ចុងក្រោយ​នេះ​ទេ ដោយលោក​បាន​ទទួលមរណភាព​ដោយ​ជំងឺ កាលពីថ្ងៃ៥ កញ្ញា ២០១១។ ទោះជាយ៉ាងណា លោក វ៉ាន់ ណាត ធ្លាប់បាន​​​ថ្លែងប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា ចំនួន​ឆ្នាំ​ដែល ឌុច ជាប់គុកមិនសំខាន់ទេ សម្រាប់​រូបលោក។ អ្វី​ដែល​សំខាន់ គឺ​នៅត្រង់ថា តើ​ ឌុច ខ្លួនឯង​ដឹង​ខ្លួនខុស​ ឬ​អត់?

Subscribe to our newsletter